Login | Ecole Royale d'Administration
របៀបចុះឈ្មោះចូលប្រើ
ដើម្បីចូលប្រើ ដំបូងអ្នកត្រូវជ្រើសយក«ចុះឈ្មោះ»
register1.png
អ្នកត្រូវបំពេញព័ត៌មានបឋមរបស់អ្នក ដែលចុងក្រោយតម្រូវឱ្យអ្នកជ្រើសរើសប្រភេទបេក្ខជន (ចំណាំ៖ ប្រភេទបេក្ខជនមិនអាចផ្លាស់ប្តូរនៅពេលក្រោយបានឡើយ)។
register2v2.png
នៅពេលអ្នកចុះឈ្មោះរួចរាល់ ដើម្បីចូលប្រើ អ្នកត្រូវបញ្ជាក់(Confirm)នៅក្នុងប្រអប់សំបុត្រ។ នៅពេលអ្នកចុចបញ្ជាក់រួចរាល់ អ្នកនឹងអាចចូលប្រើបានដោយបញ្ចូល អ៊ីមែលពេលចុះឈ្មោះ និង ពាក្យសម្ងាត់។
register3.png

របៀបបំពេញ​ព័ត៌មាន និង ដាក់ស្នើ
នៅពេលអ្នកចូលប្រើភ្លាម អ្នកនឹងឃើញផ្ទាំងបង្ហាញពីសំណុំបែបបទដែលអ្នកត្រូវបំពេញទៅតាមជំហាននីមួយៗ។
fillform1.png
បន្ទាប់ពីបំពេញចប់ជំហាននីមួយៗ ចុច«រក្សាទុកនិងទៅមុខ»ដើម្បីបន្តជំហានបន្ទាប់។
fillform2.png
ជំហានចុងក្រោយគឺសម្រាប់បង្ហោះឯកសារយោង ដែលសញ្ញាផ្កាយ(*)មានន័យថាឯកសារនោះមិនអាចខ្វះបាន។ បន្ទាប់ពីបង្ហោះចប់ អ្នកត្រូវចុច«រក្សាទុក»ដើម្បីបញ្ចប់។
fillform3.png
នៅពេលអ្នកបំពេញព័ត៌មានចប់សព្វគ្រប់ អ្នកអាចមើលព័ត៌មានអ្នកឡើងវិញដោយជ្រើសយក «មើលព័ត៌មានបំពេញហើយ»
fillform4.png
បន្ទាប់ពីអ្នកជ្រើសយក «មើលព័ត៌មានបំពេញហើយ» អ្នកអាចបោះពុម្ភជាឯកសារ ឬ បើអ្នកចង់ដាក់ស្នើព័ត៌មានរបស់អ្នកមកសាលា អ្នកត្រូវចុចធីកលើ«ខ្ញុំបាទ/នាងខ្ញុំសូមធានាទទួលខុសត្រូវចំពោះមុខច្បាប់ថាព័ត៌មានបំពេញខាងលើនេះពិតជាត្រឹមត្រូវប្រាកដមែន»
ចំណាំ៖ ពេលដាក់ស្នើរួចរាល់ ព័ត៌មានរបស់អ្នកទាំងអស់ត្រូវបានបញ្ចូនមកសាលា ហើយមិនអាចកែប្រែបានទេ។
fillform5.png
នៅពេលដាក់ស្នើរួចរាល់ អ្នកត្រូវរង់ចាំការអនុម័តពីខាងសាលា។
fillform6.png